ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ដំណើរទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នៅ ក្នុងខេត្តកោះកុង និងខេត្តត្រាតនៃព្រះរាជាណាចក្រថៃ ដើម្បីស្វែងយល់សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែឧសភា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តកោះកុង, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជា អគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខា ធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញ ជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត ដោយមានការចូលរួម និងដឹកនាំដោយ ឯកឧត្តម សំឃិត វៀន អភិបាលរងខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានពិភាក្សាអំពីរបាយការណ៍វិភាគ ភាពខ្លាំង ភាពខ្សោយ កាលានុវត្ត ភាព និងការគំរាមកំហែង (SWOT) នៃខេត្តកោះកុង ដែលរៀបចំដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង ។

ព័ត៌មានទាក់ទង